Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចខណ្ឌមានជ័យ ចុះរុះរើសសំណង់របងឈ្មួញមួយក្រុម ដែលសង់ព័ទ្ធដីប្រជាពលរដ្ឋ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យបានយកគ្រឿងចក្រកាយកំទេចចោលរបង ដែលសងព័ទ្ធយកដីសហគមន៍មួយកន្លែង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋលើគ្នាតវ៉ាស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងចម្រុះគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ក្រោយមានប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងសហគមន៍បានឱ្យដឹងថា ក្នុងសហគមន៍គាត់មានប្រជាពលរដ្ឋជាង ៥០០គ្រួសារ ប៉ុន្តែមានតែ ៣០គ្រួសារប៉ុណ្តោះដែលរងគ្រោះ ដោយក្រុមឈ្មួញព័ទ្ធយកដីស្របច្បាប់របស់ពួកគាត់ ។ ប្រជាពលរដ្ឋដដែលបន្តថា បន្ទាប់ឃើញមានការសាងសង់របងហុំព័ទ្ធដីសហគមន៍ពួកគាត់ ទើបពួកគាត់នាំគ្នាដាក់សំណើរសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ខណ្ឌជួយដោះស្រាយ។

ជាមួយគ្នានេះ បន្ទាប់ពីអាជ្ញាធរវ៉ៃកម្ទេចរបងនឹងបោះព្រំដីរួចរាល់មក ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់បានសម្តែងនៅក្តីរីករាយ និងបានថ្លែងអំណរដល់អាជ្ញាធរខណ្ឌមានជ័យ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់វិញ៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9177254