Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមចម្រៀងកូរ៉េ BTS ពន្យាពេលការប្រគុំតន្រ្តីជំុវិញពិភពលោកដោយសារវីរុស Covid-19

អ្នកគ្រប់គ្រងរបស់ពួកគេបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមចម្រៀងប្រុស K-pop របស់កូរ៉េខាងត្បូងនឹងផ្អាកដំណើរការប្រគុំតន្រ្តីជុំវិញពិភពលោករបស់ពួកគេ ជុំវិញការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (Covid-19) នឹងការរឹតត្បិតក្នុងគោលបំណងបញ្ឈប់វា។ ក្រុមចម្រៀងដែលមានសមាជិក ៧ នាក់បានផ្អាកដំណើរសម្ដែងនៅអាមេរិកខាងជើងដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមេសា ហើយបានលុបចោលការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូលដោយសារតែការឆ្លងវីរុសកូរ៉ូណានេះ។

ផលិតកម្ម Big Hit Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែធម្មជាតិនៃការប្រគុំតន្រ្តី BTS ពាក់ព័ន្ធនឹងការធ្វើដំណើររបស់អ្នកគាំទ្រអន្តរជាតិរាប់ពាន់នាក់ មិនថាការសម្ដែងកន្លែងណាដែលធ្វើឡើងក៏ដោយ វាពិតជាពិបាកក្នុងការចាប់ផ្តើមដំណើរសម្ដែងឡើងវិញជាមួយនឹងការរឹតបន្តឹងយ៉ាងតឹងរឹងនាពេលបច្ចុប្បន្នលើការឆ្លងកាត់ព្រំដែន។

ដូច្នេះយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការពន្យាពេលដំណើរសម្ដែងដែលបានប្រកាសពីមុននិងបង្កើតកាលវិភាគថ្មីមួយ។ ការផ្អាកដំណើរសម្ដែងដែលត្រូវបានធ្វើឡើង ដោយមានការរួមបញ្ចូលការប្រគុំតន្ត្រីនៅអឺរ៉ុបនិងជប៉ុន កើតឡើងនៅពេលដែលជំងឺរាតត្បាតឆ្លងរាលដាលបានឆ្លងដល់មនុស្សជាង ៣ លាននាក់នៅទូទាំងពិភពលោកដោយប្រទេសនានាបានរឹតត្បិតលើការធ្វើដំណើរនិងការបិទប្រទេស។ ផលិតកម្ម Big Hit Entertainment បាននិយាយថាខ្លួននឹងផ្តល់ព័ត៌មានលំអិតអំពីកាលវិភាគដំណើរសម្ដែងថ្មីនៅពេលពួកគេច្បាស់៕

from: https://tnaot.com/km/m/detail/article/9177242