Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆន សុវណ្ណរាជ ព្រួយបារម្ភពីជំងឺកូវីដ១៩ ក៏បានសំណូមពរដល់អ្នកគាំទ្រខ្លួនតែម្តង

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ឆន សុវណ្ណរាជ ដែលប្រឡូក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកនៅតែអាចឆក់យកបេះដូងអ្នកគាំទ្រកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គ្មានស្រុតចុះសោះឡើយ។

ដោយឡែកថ្មីៗនេះ ឆន សុវណ្ណរាជ បានចេញទៅថត MV នៅរមណីយដ្ឋានគិរីរម្យ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងមានមនុស្សទៅលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ជាមួយគ្នានោះដែរ ឆន សុវណ្ណរាជ ក្រោយពីឃើញមានបងប្អូនទៅកម្សាន្តនៅទីនោះច្រើនកុះករ ជាការព្រួយបារម្ភសម្រាប់រូបលោក ក៏បានសំណូមពរនិងសុំទោសទៅកាន់អ្នកគាំទ្រចំពោះការសុំថតរូប ការជួប កាន់ដៃ និងការឱប គឺមួយរយៈនេះរូបលោក សុំសិនព្រោះដោយសារបញ្ហាកូវីដ១៩ ។

ជាចុងក្រោយ សុវណ្ណរាជ ក៏បានសំណូពរឲ្យពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រ មានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9177201