តារា Youtube ស្រីកូរ៉េ Yang Soo Bin បានស្រកគីឡូសរុបអស់ ៤០គីឡូហើយ ក្រោយបន្តសម្រកបាន១៥គីឡូទៀតនាពេលថ្មីៗនេះ។
ការសម្រកទម្ងន់ជារឿងពិបាកមួយសម្រាប់អ្នកដែលលើសគីឡូ តែវាក៏អាចត្រឡប់មកស្អាតវិញដែរបើមានការព្យាយាមនិងតាំងចិត្តខ្លាំង។ ជាក់ស្ដែង តារាស្រី Youtube កូរ៉េ ដែលធ្លាប់តែញ៉ាំម្ហូបទាំងថាសៗ និងមានរាងយក្សនោះ នៅពេលនេះក៏ប្រែទៅជាស្លីមវិញ ដោយការព្យាយាមសម្រកទម្ងន់ រហូតគ្រប់គ្នានឹកស្មានមិនដល់ថានាងពិតជាអាចធ្វើបានមែន។
នៅក្នុងកម្រងរូបភាពថ្មីបំផុត ដែលខ្លួនបង្ហោះលើបណ្ដាញសង្គម Soobin បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងបានស្រកបន្ថែមអស់ ១៥គីឡូទៀតហើយ ដូច្នេះគីឡូសរុបដែលនាងស្រកនៅពេលនេះ គឺបាន៤០គីឡូ ដែលជាតួលេខមួយមិនធម្មតាឡើយ។
នៅក្នុងរូបទាំងនេះ គេសង្កេតឃើញថា ពោះរបស់តារាស្រីនេះ មានរូបរាងខុសប្លែកពីមុន រាងក៏ស្រឡូនជាងមុន ដែលវាជាការផ្លាសប្ដូររូបរាងដ៏ជោគជ័យមួយ។
អតីតកំពូលអ្នកញ៉ាំដ៏ល្បីមួយនេះ កាលពីមុនធ្លាប់មានទម្ងន់ដល់ទៅ ១៣០គីឡូ។ ដោយឃើញថា ការទទួលទានរបស់ខ្លួនមិនមានផាសុកភាព នាងបានប្ដូរទម្លាប់នេះចេញ ដោយការបរិភោគសមស្របជាងមុន លែងញ៉ាំច្រើនក្នុងពេលតែមួយ។ ទោះបីជាស្រកបានទម្ងន់ច្រើនមែន តែ Yang Soo Bin មិនទាន់បញ្ឈប់ការញ៉ាំតមឡើយ ដោយនាងនៅតែបន្តហាត់ប្រាណដើម្បីសម្រកជាបន្តទៀត៕
ប្រភព៖ Kenh14