Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជរដ្ឋាភិបាលកំពុងសិក្សាដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភប្រាក់ដល់ប្រជាជនខ្វះខាត ដែលប៉ះពាល់ដោយសារកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងសិក្សាស្រាវជ្រាវការងារដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ប្រជាជនខ្វះខាតដែលរងប៉ះពាល់ដោយជំងឺកូវីដ១៩ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់។ នេះបើយោងតាមលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងសង្គមកិច្ច កាលពីម្សិលមិញលោក តូច ចាន់នី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការការពារប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជន ដែលកំពុងជួបការលំបាកខ្វះខាតប្រចាំថ្ងៃ ស្របពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងកំពុងប្រឈមមុខនឹងជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាល ។ ដូច្នេះក្រសួងបានចូលរួមជាមួយរាជរដ្ឋាភិបាល ខិតខំស្រាវជ្រាវឱ្យច្បាស់លាស់ ក្នុងការដាក់ដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំពោះប្រជាជនខ្វះខាតនៅទូទាំងប្រទេស។

លោក តូច ចាន់នី បានមានប្រសាសន៍ថា៖ “ក្រសួងបច្ចុបន្នកំពុង មានការមមាញឹក ទៅលើទិសដៅ នេះជាទិសដៅដែលយើងកំពុងគិត ហើយបច្ចុប្បន្ននេះក្រសួងសង្គមកិច្ចចាប់ផ្ដើមរៀបចំសិក្សាស្រាវជ្រាវ បានចុះទៅមើលស្ថានភាពប្រជាពលរដ្ឋដែលខ្វះខាត ដែលទទួលផលប៉ះពាល់ដោយសារកូវីដ១៩ ដើម្បីឲ្យគាត់រួចចាកផុតពីភាពអត់ឃ្លាន”។

លោកសង្កត់ធ្ងន់ថា ទោះប្រទេសយើងកំពុងជួបប្រទះនឹងស្ថានភាពដែលលំបាកក្តី ក៏រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយមិនបានគិតគូរនោះទេ ។ ហើយលោកបន្តថា ក្រសួងបានដាក់ការងារនេះ គឺជាចំណុចគោលដៅដំបូងគេ ដែលក្រសួងនឹងត្រូវធ្វើក្នុងឆ្នាំ២០២០នេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9176919