Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃចំណាយ៥០ពាន់លាន បង្កើនគុណភាពសិក្សាថ្នាក់បឋមនិងមធ្យម

គណ:រដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានអនុម័តលើថវិកា៥០ពាន់លានបាត (លុយថៃ) ឬស្មើនឹង ១៥ ៤២០ ៣៨០ ៧៥៦ដុល្លារអាមេរិក ដើម្បីបង្កើននូវគុណភាព​សិក្សា ទាំងសាលាបឋម និងមធ្យមសិក្សា ចំនួន៨ពាន់ ក្នុងតំបន់ជនបទ នៅទូទាំងប្រទេស ចន្លោះពី​ឆ្នាំ២០២០ដល់២០២២។

យោងតាមរដ្ឋមន្រ្ដីក្រសួងអប់រំ លោក Nataphol Teepsuwan បានឲ្យដឹងថា ថវិកាដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះនឹងត្រូវប្រើប្រាស់ សម្រាប់បណ្ដុះបណ្ដាលជំនាញភាសាបរទេសដល់សិស្ស នៅក្នុងសាលាទាំងនោះ ដែលជាធម្មតាមិត្ដភក្ដិរបស់ពួកគេសិក្សានៅសាលាល្បីៗ។

លោករដ្ឋមន្រ្ដី បានឲ្យដឹងថា «យើងចង់បង្រួមគម្លាតនេះ ដើម្បីបង្កើនគុណភាពការ​អប់រំ​របស់​យើង»។ បើតាមគម្រោងនេះ សាលានីមួយៗនឹងត្រូវជ្រើសរើស ហើយផ្ដល់នូវមូលនិធិ សម្រាប់​​បង្កើន​នូវគុណភាព នៃការបង្រៀន។

លោករដ្ឋមន្រ្ដីបានបន្ដថា ដើម្បីបង្កើនជំនាញភាសាបរទេសដល់សិស្សទាំងនោះ ក្រសួងអប់រំ​កំពុង​រៀបចំគម្រោងជួលសាស្រ្ដាចារ្យជាច្រើននាក់ ដែលមានដើមកំណើតជាអង់គ្លេស និងអ្នក​មាន​ដើមកំណើត​និយាយភាសាចិនកុកងឺ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់​ស្ថានទូត​បរទេស​នានាឲ្យជួយលោក ស្វែងរកអ្នកនិយាយភាសាដើម ​ដែលអាចបង្រៀនភាសាបរទេស​ដល់សិស្ស និងនិស្សិត​ថៃ។ នេះក៏ជាផ្នែកមួយ នៃកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ។

លោករដ្ឋមន្រ្ដី​ បានបញ្ជាក់ថា បច្ចុប្បន្នមានសាស្រ្ដាចារ្យបរទេសចំនួន៧ពាន់នាក់ នៅក្នុង​ប្រទេស​ថៃ។ ប៉ុន្ដែចំនួននេះមិនអាចគ្រប់គ្រាន់ សម្រាប់ការបង្រៀនដល់សិស្ស និងនិស្សិត​ថៃនោះឡើយ។ ដូច្នេះថៃនឹងត្រូវការសាស្រ្ដាចារ្យ១ម៉ឺននាក់បន្ថែមទៀត។ សាស្រ្ដាចារ្យទាំង​នោះ ត្រូវតែមានជំនាញខាងបណ្ដុះបណ្ដាល ដើម្បីបញ្ជាក់ពីគុណតម្លៃ នៃ​ការងារនេះ៕ ប្រែ​សម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9176830