Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមគោរពច្បាប់! យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៩​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ ៨​នាក់​ និង​របួសស្រាល​២នាក់។

​បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែមេ​សា​ ឆ្នាំ២០២០ ដោយបាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន ​១៩នាក់​ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​ ១១​លើក​។

ដូច្នេះសូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ ជាពិសេសមិនត្រូវពិសារគ្រឿងស្រវឺងហើយបើកបរនោះឡើយ ដែលភាគច្រើនគ្រោះថ្នាក់ចរាចរណ៍កើតចេញពីការទទួលទានគ្រឿងស្រវឹង និងបើកបរហួសល្បឿន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9176807