(ភ្នំពេញ)៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុដដែលនដេះបន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នោះដោយក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងជំនាញចាប់បានជនដៃដល់ហើយបន្ទាប់ពីព្យាយាមរត់ ក្រោយធ្វើសកម្មភាពរួចប៉ុន្មានម៉ោង។
លោកអធិការបានប្រាប់ថា នារីរងគ្រោះគឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់។
បច្ចុប្បន្នជនដៃដល់ត្រូវបានសតម្ថកិច្ចធ្វើការស្វែងរក និងចាប់ខ្លួនបាន នៅយប់ថ្ងៃកើតហេតុ និងបានចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ ផេង ភាព