Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Gigi Hadid ត្រូវបានរាយការណ៍ថាមានផ្ទៃពោះដោយរំពឹងថាជាកូនដំបូងជាមួយ Zayn Malik

Gigi Hadid មានផ្ទៃពោះ យោងតាមសារព័ត៌មាន TMZ បានអោយដឹងថាកំពូលតារាម៉ូដែលនិងមិត្តប្រុសរបស់នាងគឺតន្ត្រីករ Zayn Malik កំពុងរំពឹងថាមានកូនជាមួយគ្នា។ នេះអាចជាកូនដំបូងសម្រាប់ Hadid និង Malik។

យោងតាមការចេញផ្សាយ Gigi Hadid ត្រូវបានគេរាយការណ៍ថាមានផ្ទៃពោះ ប្រហែលរយៈពេល ២០ សប្តាហ៍ហើយ ចំពោះភេទរបស់ទារកមិនទាន់ត្រូវបានបញ្ជាក់នោះទេ។ គូស្នេហ៍ដែលមានលក្ខណៈឯកជនខ្លាំង មានទំនាក់ទំនងបើកនិងបិទតាំងពីឆ្នាំ ២០១៥។ ប៉ុន្តែកាលពីពេលថ្មីៗនេះ Gigi Hadid បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរឡើងវិញជាមួយនឹងការបង្ហោះសារដ៏ផ្អែមល្ហែមនៅលើគណនីអ៊ីនស្តាក្រាមកាលពីចុងឆ្នាំមុន។

កំពូលតារាម៉ូដែលរូបនេះ ទើបតែធ្វើពិធីខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់នាងកាលពីចុងសប្តាហ៍ នឹងបានបង្ហាញក្នុងការបង្ហោះផ្សេងទៀតលើបណ្តាញសង្គមអ៊ីនស្តាក្រាម ដែលបច្ចុប្បន្ន Malik កំពុងនៅដាច់ដោយឡែកជាមួយនាងនិងគ្រួសាររបស់នាងនៅឯកសិដ្ឋានក្នុងរដ្ឋ Pennsylvania។ Gigi Hadid និង Zayn Malik មិនទាន់បញ្ជាក់អំពីព័ត៌មាននេះទេ៕

from: https://tnaot.com/km/m/detail/article/9176683