Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្ត្រាលីនឹងលុបច្បាប់បម្រាមគោចរ នៅថ្ងៃទី​១ ខែឧសភា

អូស្ត្រាលីទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ដោយសារពេលនេះ​ អូស្ត្រាលីបានប្រកាសពីជ័យជម្នះ ហើយពលរដ្ឋអូស្ត្រាលីនឹងទទួបានសេរីភាពឡើងវិញ​ នៅថ្ងៃ​ទី១ ខែឧសភា ​ខាងមុខនេះ។ បើទោះជាបែបណាក្តី អូស្ត្រាលីនៅតែប្រុងប្រយ័ត្នខ្ពស់ ដោយ​សារ​តែនៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ ដល់ទៅជាង​៣លាននាក់ហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី ​លោក Greg Hunt បានប្រកាសនៅថ្ងៃទី​២៨ ខែមេសាថា បើទោះបីយើងមិនទាន់ដើរដល់ចំណុចចុងក្រោយ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ នៅអូស្ត្រាលី ប៉ុន្តែ​ពេល​នេះយើងអាចនិយាយថា យើងទទួលបានជោគជ័យ​ទាំងស្រុង ដោយការពារ​អាយុ​ជីវិតពលរដ្ឋបានជាច្រើន​។

ក្នុងរយៈពេល​៧ថ្ងៃចុងក្រោយនេះ អូស្ត្រាលីមានករណីឆ្លងកូវីដ​១៩ចំនួន១០០នាក់ប៉ុណ្ណោះ​ ធ្វើឲ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៦៧២៧ នាក់ ក្នុងនោះមាន​៨៣ភាគរយបានជាសះស្បើយ និងមានអ្នកស្លាប់តែ​៨៥នាក់ប៉ុណ្ណោះ។

លោក Greg Hunt បន្តទៀតថា សញ្ញាល្អបំផុតនោះ គឺអូស្ត្រាលីគ្រប់គ្រង់បានការឆ្លងរាលដាល ដោយក្នុងរយៈពេល​២៤ម៉ោង អូស្ត្រាលីរកឃើញអ្នកឆ្លងតែ​១២នាក់ប៉ុណ្ណោះ។​ មកទល់​ពេល​នេះ​ អូស្ត្រាលីបានធ្វើតេស្តទៅលើពលរដ្ឋ​ដល់ទៅ​ជាង​៥សែននាក់ ហើយការធ្វើតេស្តនៅតែបន្ត​ពង្រីក​ថែមទៀត​។ ដោយសារជោគជ័យខាងលើ មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ​ New south Wales ​បាន​ប្រកាស​ថា ចាប់ពីថ្ងៃទី​១ ខែឧសភា​ នឹងចាប់ផ្តើមលុបច្បាប់គម្លាតសង្គម​៕ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9176525