Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kim Kardashian ផ្តល់ជូនអ្នកគាំទ្រនូវការណាត់ញ៉ាំអាហារពេលល្ងាច ដែលជាផ្នែកមួយនៃកម្មវិធី All-In Challenge

ជាការពិតតារាទូរទស្សន៍កំពុងផ្តល់ឱកាសជូនអ្នកគាំទ្រដើម្បីចូលរួមអាហារពេលល្ងាច លក្ខណៈគ្រួសារដែលជាផ្នែកមួយនៃកម្មវិធី All-In Challenge ក្នុងការគាំទ្រដល់កម្មវិធីសប្បុរសធម៌របស់សហរដ្ឋអាមេរិកក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង វីរុសកូរ៉ូណា (Covid-19)។

នៅក្នុងវីដេអូមួយដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម Kardashian West បានបង្ហាញថាអ្នកគាំទ្រម្នាក់នឹងឈ្នះអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសារអំឡុងពេលថតខ្សែភាពយន្ត Keeping Up With The Kardashians នៅពេលដែលវិធានការណ៍បិទប្រទេសត្រូវបានបញ្ចប់។ នាងបាននិយាយថា“ ថវិកាដែលប្រមូលបាននៅទីនេះនឹងជួយចិញ្ចឹមអ្នកអត់ឃ្លានក្នុងអំឡុងពេលមានវិបត្តិនេះ” ។ “យើងទាំងអស់គ្នានៅជាមួយគ្នា”។

នៅក្នុងការពិពណ៌នានៅលើទំព័រ All-In Challenge របស់នាង បាននិយាយថាអ្នកឈ្នះនឹងទទួលបាន “និយាយពីភាពជាម្តាយ ម៉ូត សម្ផស្ស និងក្មេងប្រុសជាមួយបងស្រីល្បី ៗ នៅពេលកំពុងញ៉ាំសាឡាដរបស់ពួកគេ” ។ Kardashian West មិនបានផ្តល់ព័ត៌មានលំអិតអំពីបញ្ជីឈ្មោះភ្ញៀវទេ ប៉ុន្តែប្រហែលជាអ្នកគាំទ្រដែលឈ្នះនឹងទទួលបានការទទួលទានអាហារថ្ងៃត្រង់ជាមួយ Kim, Khloe, Kourtney និងអាចសូម្បីតែ Kylie និង Kendall Jenner ផងដែរ៕

from: https://tnaot.com/km/m/detail/article/9176429