ភ្នំពេញ៖ នារីម្នាក់ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់ទាំងអាក្រាតសង្ស័យជាករណីរំលោភហើយសម្លាប់ កាលពីវេលាម៉ោង ១៨និង០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅលើបន្ទប់ជួលផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីខាងលើមានឈ្មោះ សៀត សន អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិចា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ។
សពនារីរងគ្រោះមានស្នាមអារ.ក ពាក់អាវពណ៌ក្រហម និងមានស្រាតខោ។ រឿងរ៉ាវនេះជំហានដំបូងសង្ស័យជាករណីរណីរំលោភហើយសម្លាប់។
ខណៈពេលនេះសមត្ថកច្ចកំពុងតែបើកការស្រាវជ្រាវជុំវិញករណីស្លាប់របស់នារីរងគ្រោះខាងលើនេះដើម្បីវែកមុខរកឃាតកយកមកផ្តន្ទាទោសតាមផ្លួវច្បាប់។ ចំណែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សួង សាម