នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋឱ្យដាំបន្លែ ចិញ្ចឹមសត្វតាមភូមិដ្ឋាន ពិសេសតាមគ្រួសារនីមួយៗដើម្បីធានាសុវត្ថិភាពស្បៀងអាហារគ្រប់រដូវ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើតាមរយៈមូលដ្ឋាន និងតាមរយៈមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យជំរុញចលនានេះ និងជួយប្រជាពលរដ្ឋផ្នែកបច្ចេកទេសលើការដាំដុះ។
ក្រៅពីនេះឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តសកម្មភាព ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារជំងឺកូវីដ ១៩ កុំបន្ធូរដៃឡើយ៕ ដោយ ៖ សុង យូ