នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះរដ្ឋបាលក្រុងព្រះសីហនុ បានស្ទូចយករថយន្តមួយគ្រឿងដែលអាជ្ញាធរអះអាងថា ចតលើផ្លូវសាធារណៈនៅតាមផ្លូវមុខមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមលោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុង ដែលធ្វើការងារនេះបានថ្លែងថា ករណីនេះអាជ្ញាធរនឹងធ្វើជាបន្តបន្ទាប់ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ៕ ដោយ ៖ សុង យូ