Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងក្រឡាប់យ៉ាងរន្ធត់នៅមុខអាវុធហត្ថស្រុកព្រៃនប់

នៅមុននេះបន្តិចវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចរង្វង់មូលមុខមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ មុនពេលកើតហេតុឃើញមានរថយន្តសណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រមួយគ្រឿង បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុក៏បានក្រឡាប់ដោយខ្លួនឯង តែមិនបណ្តាលឱ្យរងគ្រោះដល់មនុស្សឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9175792