Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផឹកស្រាស្រវឹងរករឿងបងស្រីបង្កើត រហូតបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

បុរសម្នាក់ផឹកស្រាស្រវឹងរករឿងបងស្រីបង្កើត រហូតរុញអង្រួនទ្វារផ្ទះបែកកញ្ចក់ទ្វារមួយផ្ទាំង និងដុតម៉ូតូមួយគ្រឿងខូចខាតទាំងស្រុង កាលពីវេលាម៉ោង ០៩និង៥៥នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិបឹងរមាស ឃុំទួលព្រេជ ស្រុងអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះជាបងស្រីបង្កើតឱ្យលក់ដី និងលក់ផ្ទះយកលុយឱ្យខ្លួនចាយ ខណៈពេលនោះជនរងគ្រោះបានប្រាប់ថា គ្មានលុយឱ្យទេ ទើបជនសង្ស័យរុញអង្រួនទ្វារផ្ទះបណ្តាលឱ្យបែកកញ្ចក់ទ្វារមួយផ្ទាំង បន្ទាប់មកជនសង្ស័យក៏បន្តទៅដុតម៉ូតូមួយគ្រឿងទៀតម៉ាក XR បណ្តាលឱ្យឆេះខូចខាតទាំងស្រុង។

ជនសង្ស័យមានឈ្មោះ សួស គង្គា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ សួស សំអាត ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការដល់ទីតាំងកើតហេតុ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9175740