Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកយាយម្នាក់ក្លាយជាមេក្លោងជួញដូរគ្រឿងញៀនដ៏ល្បី ប្រចាំខេត្តបាត់ដំបង

កាលពីវេលាម៉ោង ១៥និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោកយាយម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ល្បី ស្ថិតនៅក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើមានឈ្មោះ វិន តឿ ហៅ យាយតឿ ឬ យាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនម៉ាទឹកកក (ICE) ចំនួន ០៤ថង់ ទម្ងន់ ១៦.៥៨ក្រម ទាំងសំបក និងកូនថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9175729