Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីការបរទេសកម្ពុជា សន្ទនាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសចិន លើបញ្ហាជំងឺកូវីដ ១៩

នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំង COVID-19។

ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរជោគជ័យដែលប្រទេសចិន សម្រេចបានក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល។

ឯកឧត្តមក៏បានសរសើរ និងអគុណប្រទេសចិន ដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើសកលលោកតាមរយៈការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។

ឯកឧត្តម វ៉ាង យី បានលើកឡើងថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ ១៩ ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។

នៅចុងបញ្ចប់ឯកឧត្តម វ៉ាង យី បានពាំនាំការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងនាយរដ្ឋមន្ត្រី លី ខឹឈាង ក៏ដូចជាពីសំណាក់ឯកឧត្តមផ្តល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងរង់ចាំស្វាគមន៍សម្តេចទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 នេះចប់៕

from: https://tnaot.com/km/m/detail/article/9175285