Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចុះឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ជនជាតិនីហ្សេរីយ៉ាម្នាក់ ដើម្បីធ្វើការសួរនាំ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១១:៤០នាទី ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ6A ក្នុងបូរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីខ្មែរពោះធំម្នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ (អ្នកទាំងពីរត្រូវប្តីប្រពន្ធ) ដោយចោទបុរសខាងលើថា បានវ៉ៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួន ហើយថែមទាំងយកកាំបិតចាក់មកលើពួកខ្លួនបណ្តាលឱ្យរងរបួស រួចបានយកលុយចំនួន ៣៥០០ដុល្លារគេចខ្លួនបាត់ កាលពីវេលាម៉ោង ២៣:៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០។

សមត្ថកិច្ចបន្តថា ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធផ្ទះមួយខ្នងក្នុងបូរីពិភពថ្មីចំការដូង នឹងបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានោះតែម្តង។ បច្ចប្បន្នជនសង្ស័យរូបនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9174548