Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្អាកការផ្ទេរក្របខណ្ឌមន្ដ្រីរាជការ និងគ្រូបង្រៀនក្នុងវិស័យអប់រំជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកការផ្ទេរក្របខណ្ឌមន្ដ្រីរាជការ និងគ្រូបង្រៀនក្នុងវិស័យអប់រំទៅក្រសួង-ស្ថាប័ននានាជាបណ្តោះអាសន្ន។ នេះបើតាមលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងលិខិតជម្រាបទៅប្រធានអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំរាជធានី-ខេត្ត បានឲ្យដឹងថា ការផ្អាកបណ្ដោះអាសន្ន នៃការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការថ្មី សម្រាប់ឆ្នាំ ២០២០ នឹងធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡាប្រឈមនឹងការខ្វះគ្រូបង្រៀនកាន់តែខ្លាំង។ ហេតុនេះ ក្រសួងអប់រំបានធ្វើការណែនាំដល់គ្រប់អង្គភាព ក្រោមឱវាទទីស្ដីការក្រសួង និងគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត នូវ៣ចំណុចសំខាន់ៗដូចខាងក្រោម

ទី១ ត្រូវប្រើប្រាស់ធនធានមន្ត្រីរាជការ និងគ្រូបង្រៀនដែលមានស្រាប់ ឲ្យអស់លទ្ធភាព តាមរយៈការរឹតបន្ដឹងការ គ្រប់គ្រងវត្តមានមន្ត្រីរាជការ និងការអនុញ្ញាតច្បាប់នានា ដែលពុំមានការចាំបាច់

ទី២៖ ត្រូវបន្តពិនិត្យ និងបែងចែកភារៈកិច្ចជូនមន្ត្រីរាជការ និងគ្រូបង្រៀន ឲ្យបានសមស្របតាមគោលការណ៍ណែនាំ និងតាមសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ ព្រមទាំងត្រូវធ្វើការវាយតម្លៃ លទ្ធផលការងារជាប្រចាំ

ទី៣៖ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ និងគ្រូបង្រៀន ដែលកំពុងបម្រើការងារនៅក្រោមឱវាទ ផ្ទេរក្របខណ្ឌទៅ ក្រសួង ស្ថាប័ននានា។ លើកលែងតែមន្ត្រីរាជការ ឬគ្រូបង្រៀននោះ ត្រូវបានតែងតាំងក្នុងមុខតំណែងណាមួយ នៃក្រសួង ស្ថាប័នថ្មី រួចហើយ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9174419