Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីកូរ៉េខាងត្បូង សោកស្តាយចំពោះព័ត៌មានមិនពិតស្តីពីមេដឹកនាំ កូរ៉េខាងជើង

រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul បង្ហាញការសោកស្តាយយ៉ាងខ្លាំង អំពីព័ត៌​មានមិនពិត ស្តីពីសុខភាព​របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

នៅក្នុងសន្និសីទកាសែត នាថ្ងៃទី​២៨ ខែមេសា ​លោក Kim Yeon-chul បានបញ្ជាក់ថា លោក​ពិតជាសោកស្តាយ ចំពោះព័ត៌មាន​ពាក់ព័ន្ធនឹងកូរ៉េខាងជើង ពិសេស គឺពាក់ព័ន្ធមេដឹកនាំគីម ជុងអ៊ុន។ លោកបន្តទៀតថា មិនឲ្យមានព័ត៌មានមិនពិត​បែបនេះកើតឡើងសោះ។

លោក​ Kim Yeon-chul បន្តទៀតថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង​ បានផ្សាយពីសកម្មភាព ដឹកនាំ​ប្រទេសរបស់លោក គីម ជុងអ៊ុន​ ដោយលោកបន្តដឹកនាំប្រទេស ជាធម្មតា មិនមានអ្វីប្រែប្រួលឡើយ។

ជាមួយគ្នានេះ លោក Kim Yeon-chul ក៏បានលើកឡើងពី​កិច្ចសហប្រតិបត្តិការ និងជំរុញ​ឲ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ ដែលជាគោលបំណងរបស់ប្រធានាធិបតី ម៉ូន ជេអ៊ីន និង មេដឹកនាំ គីម ជុងអ៊ុន៕ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9174390