Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិថៃ១៦៨នាក់​ដែលមកពី New Zealandបានមកដល់ប្រទេសកំណើតវិញហើយ

ជនជាតិថៃចំនួន ១៦៨នាក់ដែលជាប់គាំងនៅឯក្រៅប្រទេស បានមកដល់ប្រទេសកំណើតវិញហើយកាលពីយប់ថ្ងៃចន្ទ។ ពួកគេបានមកតាមជើងហោះហើរអន្តរជាតិ Thai Airways TG 492 និងចេញពីអាកាសយានដ្ឋានអន្តរជាតិAuckland របស់ប្រទេស New Zealand នៅម៉ោង៧ និង ២៦នាទីយប់ថ្ងៃចន្ទ។

ពួកគេត្រូវបានទទួលនៅអាកាសយានដ្ឋាន Suvarnabhumi  ដោយលោកឧត្តមសេនីយ៍ Gen Paripat Palasin នាយរងសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ លោក​ Kittipong Kittikachorn អនុប្រធានអាកាសយានដ្ឋាន និងមន្រ្តីនាយកដ្ឋានបង្រា្កបជំងឺឆ្លង។ ពួកគេបានឆ្លងកាត់ដំណើរការពិនិត្យសុខភាពក្នុងលក្ខណៈស្តង់ដារ ហើយជាលទ្ធផលគឺគ្មាននរណាម្នាក់ត្រូវបានគេរកឃើញថាមានអាការគ្រុនក្តៅនោះទេ។

រូបតំណាង

ពួកគេត្រូវបានដឹកតាមរថយន្តក្រុងពីអាកាសយានដ្ឋានទៅទីតាំងដូចជា ១៦១នាក់ទៅ​ Bangkok Palace និង ៧នាក់ទៅសណ្ឋាគារ ​Mövenpick ក្នុងទីក្រុងបាងកកដើម្បីទៅកន្លែងរដ្ឋកំណត់​សម្រាប់ការស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាចាំបាច់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9174328