តាមការចេញផ្សាយរបស់ប្រភពរ៉យទ័រ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៅថ្ងៃទី២៨ ខែមេសា បានបញ្ជាក់ថា លោក គីម ជុងអ៊ុន ប្រហែលជារត់គេចពីកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19)។ លោកគីម បានអវត្តមាន ក្នុងពិធីដ៏សំខាន់មួយ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ពីព្រោះពាក់ព័ន្ធជាមួយកូរ៉ូណាវីរុស ។
លោក គីម មិនបានវត្តមានក្នុងពិធីខួបកំណើតជីតា និងជាបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នោះឡើយ ដែលមិនធ្លាប់មានពីមុនមក។ តាំងពីពេលនោះ លោក គីម ជុងអ៊ុន បានបាត់វត្តមាននៅតាមទីសាធារណៈរហូតមក ។ នេះនាំឲ្យគេសង្ស័យមិនច្បាស់លាស់ពាក់ព័ន្ធនឹងសុខភាពរបស់គាត់ ។
មន្ត្រីស្ថានទូតកូរ៉េខាងត្បូង បានថ្លែងថា ពួកគេមិនបានពើបប្រទះការចលនាមិនប្រក្រតីណាមួយ នៅកូរ៉េខាងជើងនោះទេ និងសូមព្រមានប្រឆាំង ចំពោះការផ្សព្វផ្សាយដែលថា លោក គីម ជុងអ៊ុន អាចមានជំងឺ ឬធ្លាក់ខ្លួនឈឺនោះ ។
កូរ៉េខាងជើងបានអះអាងថា ប្រទេសនេះមិនមានឆ្លងកូវីដ១៩នោះឡើយ ។ ប៉ុន្តែបានបញ្ជាក់ថា ប្រទេសនេះបានចាត់វិធានការទប់ស្កាត់ការឆ្លងរាតត្បាត។ ការអវត្តមានរបស់មេដឹកនាំ គីម នៅក្នុងពិធីនោះ គឺជារឿងមិនធម្មតានោះឡើយ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ លោក Kim Yeon-chul ដែលជាអ្នកឃ្លាំមើលកូរ៉េខាងជើងនោះ ថ្លែងប្រាប់អ្នកតំណាងរាស្ត្រ ។
រដ្ឋមន្ត្រី Kim Yeon-chul ថ្លែងក្នុងសភាថា «វាពិតណាស់ថា គាត់(គីម) មិនដែលអវត្តមានពិធីខួបកំណើតលោក គីម អ៊ីលស៊ុងនោះឡើយ ចាប់តាំងពីគាត់ឡើងកាន់អំណាចមក ប៉ុន្តែពិធី ឬព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរាប់ទាំងពិធីជប់លៀង ត្រូវបានលុបចោល ដោយសារតែព្រួយបារម្ភពីកូរ៉ូណាវីរុស» ។
លោក Kim Yeon-chul បានថ្លែងថា យ៉ាងហោចណាស់ មានឧទាហរណ៍ពីរ ចាប់តាំងពីពាក់កណ្តាលខែមករា ដែលលោក គីម ជុងអ៊ុន បានឃ្លាតឆ្ងាយពីសាធារណៈ អស់រយៈពេលជិត ២០ថ្ងៃ ។ «ខ្ញុំមិនគិតថា វាមិនធម្មតាទេ បើនិយាយពីស្ថានភាពជំងឺឆ្លងថ្មីនេះ” ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី២៧ ខែមេសាថា លោកកំពុងមានគំនិតល្អចំពោះអ្វីដែលលោក គីម ជុងអ៊ុន កំពុងតែធ្វើ ហើយសង្ឃឹមថា គាត់សុខសប្បាយចុះ ។ លោក ដូណាល់ ត្រាំ មិនបានថ្លែងលម្អិតទៀតនោះទេ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងថា លោកបានដឹង អំពីការផ្សព្វផ្សាយអំពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន នោះផងដែរ ហើយថាលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការវិវឌ្ឍនេះ។
ប្រទេសកូរ៉េខាងជើង បានលុបចោលព្រឹត្តិការណ៍ធំៗ មួយចំនួន ហើយបានដាក់ចេញនូវការបិទច្រកព្រំដែន និងវិធានការដាច់ដោយឡែក ដើម្បីជាការបង្ការទប់ស្កាត់ការផ្ទុះឡើង នៃវីរុសកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ thach yat