នៅពេលនេះ ជប៉ុនបានបន្ថែមបញ្ជីឈ្មោះពលរដ្ឋ មកពី១៤ប្រទេស មិនអនុញ្ញាតឲ្យចូលមកកាន់ទឹកដីជប៉ុន ក្នុងរយៈពេល២សប្តាហ័ ក្នុងនោះមានប្រទេស រុស្ស៊ី, Ukraine, Belarus, Saudi Arabia, Qatar, UAE, Kuwait, Oman, Djibouti, Peru។
នៅថ្ងៃទី២៧ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានប្រកាសថា ជប៉ុន នឹងដាក់បញ្ជូលប្រទេសចំនួន១៤ទៀត ស្ថិតក្នុងបញ្ជីហាមចូលទឹកដីជប៉ុន ដោយសារតែប្រទេសទាំងនោះមានអ្នកឆ្លងកូវីដ១៩កើនឡើងខ្ពស់។ ច្បាប់ហាមប្រាម នឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៩ ខែមេសា។
ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ១៩ ជប៉ុនបានហាមប្រាមពលរដ្ឋ មកពី ៨៧ប្រទេស ចូលមកកាន់ទឹកដីជប៉ុន ។ នាយករដ្ឋមន្ត្រី អាបេ បានប្រកាសនៅក្នុងសន្និសីទកាសែតថា ការផ្អាកឲ្យពលរដ្ឋប្រទេសទាំងនោះចូលជប៉ុន រហូតដល់ចុងខែឧសភា។
គិតត្រឹមម៉ោង១៤ ថ្ងៃទី២៨ ខែមេសា តាមគេហទំព័រ Worldometers នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ សរុប ៣ ០៦៥ ៧៧៨ នាក់ ស្លាប់ ២១១ ៦៥៨ នាក់ និងជាសះស្បើយ ៩២៣ ០៦២នាក់ ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន មានអ្នកឆ្លង ជាង១៣៦០០នាក់ និងស្លាប់៣៨៥នាក់ ៕ ប្រែសម្រួលដោយ៖ MEO