Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខឹងខ្លួនឯងពេក! ចន ច័ន្ទលក្ខិណា សុំឲ្យអ្នកគាំទ្រទះមួយដៃ ព្រោះហេតុផលម្យ៉ាងគត់

តារាសម្តែងជើងចាស់អ្នកនាង​ ចន ច័ន្ទលក្ខិណា មហាជស្គាល់រួចមកហើយថាគឺជាគូស្នេហ៍បណ្តូលចិត្តតែមួយលោក ហេង ឡុង ដែលតែងតែបង្ហាញភាពល្អូកល្អើនស្រលាញ់គ្នាចាក់ទឹកមិនលិច។

ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា កើតទុក្ខតូចចិត្តចំពោះរូបរាងខ្លួនឯងនាពេលបច្ចុប្បន្នដែលមានរូបរាងប្រែប្រួលធាត់បែកសាច់ជាងកាលពី១០ឆ្នាំមុន។ ជាមួយគ្នានោះដែរនាងបានបង្ហោះរូបភាពកាលពីមុនជាច្រើនសន្លឹក ភ្ជាប់ជាមួយសារថា “ជួយទះខ្ញុំមួយដៃមក ដើម្បីឲ្យស្វាង ហេតុអី ហេតុអី បានខ្ញុំមិនអាចរក្សារាងបែបនេះបាន”។

                                                   រូបរាង ច័ន្ទ ច័ន្ទលក្ខិណា កាលពីមុន

ក្រោយពីឃើញបែបនេះអ្នកគាំទ្រ ចន ច័ន្ទលក្ខិណា ជាច្រើននាក់ចូលទៅខមមិនលើកទឹកចិត្តថានៅតែស្អាតសាកសមតាមវ័យដដែល និងមួយចំនួននិយាយបែបលេងសើចថាទោះបីរាងបងប្រែប្រួលមានសាច់ឈាមទ្រលុកទ្រលន់ជាងមុនក៏ដោយ បងឡុងនៅតែស្រលាញ់បងជានិច្ច៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9174213