នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វិបសាយ Xsportnews បានផ្សាយថា Taeyeon (ក្រុម Girls’ Generation) នឹងចេញបទទោលថ្មីរបស់ខ្លួន “Happy” នៅថ្ងៃទី០៤ ខែឧសភាខាងមុខ។ នេះបើតាមការបញ្ជាក់របស់ផលិតកម្ម SM។
តាមការពិតទៅបទថ្មីនេះ ត្រូវចេញតាំងពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ ម្ល៉េះ ប៉ុន្តែត្រូវបានខកខាន ដោយសារ Taeyeon ត្រូវបាត់បង់លោកឪពុកជាទីគោរពចំថ្ងៃនោះដែរ។
គួរបញ្ជាក់ផងដែរថា “Happy” ជាបទចម្រៀងប្រភេទ R&B នេះបង្ហាញពីអារម្មណ៍រីករាយ ពេលបាននៅជាមួយនឹងមនុស្សជាទីស្រឡាញ់។ ជាស្នាដៃថ្មូរបស់ Taeyeon សម្រាប់អាជីពជាតារាចម្រៀងទោល ហើយគ្រប់គ្នាដែលជាអ្នកគាំទ្រក៏កំពុងរង់ចាំការមកដល់របស់បទនេះក្នុងពេលឆាប់ៗខាងមុខ៕
ប្រភព៖ Soompi