Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ាគីស្ថានចេញបញ្ជាឲ្យចាប់អតីតនាយករដ្ឋមន្ត្រី​ Nawaz Sharif

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រងការចោទប្រកាន់ថា មិនបានសហការស្រាវជ្រាវ ពាក់ព័ន្ធនឹង​បទ​ល្មើស​របស់នាយកប្រតិបត្តិសារព័តមាន​ Mir Khakilur Rehman។

នាយកដ្ឋានគណនេយ្យភាពជាតិប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែមេសា បានបញ្ជាឱ្យចាប់ខ្លួន​អតីតនាយករដ្ឋមន្រ្តី Nawaz Sharif ពីបទទទួលសំណូក ក្នុងការផ្ទេរអចលនទ្រព្យ។ ជាមួយគ្នានេះ ក្រសួងប្រឆាំងអំពើពុករលួយនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយ​ចោទ​ប្រកាន់​​លោក Nawaz Sharif ពីបទពុលរលួយផងដែរ។

អតីតនាយករដ្ឋមន្ត្រី​ Nawaz Sharif រងការចោទប្រកាន់ មិនចូលរួមក្នុងសកម្មភាពស្រាវជ្រាវ ពីបទល្មើសរបស់នាយកប្រតិបត្តិសារព័ត៌មាន​ Mir Shakilur Rehman។ ជាក់ស្តែងអតីតនាយករដ្ឋមន្ត្រី Nawaz Sharif ធ្លាប់ជួលដីឲ្យ​ Rehman ដោយខុសច្បាប់ នៅឆ្នាំ​១៩៨៦ ខណ:លោក Nawaz Sharif ជាអភិបាលខេត្ត​ Punjab ។

កាលពីខែមីនា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ធ្លាប់ត្រូវបានកោះហៅទៅបំភ្លឺចំនួនពីរ​លើក​រួច​មកហើយ ពីបទពុករលួយ ប៉ុន្តែលោកមិនបានចូលបំភ្លឺតាមសំណើ​របស់តុលាការ​នោះឡើយ។ លោក Nawaz Sharif អាយុ៧០ឆ្នាំ​​ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ​ រយ:ពេល៧ឆ្នាំ ពីបទ​ពុលរលួយ ប៉ុន្តែដោយសារបញ្ហាសុខភាព ទើបលោកត្រូវបានអនុញ្ញាតឲ្យ​នៅក្រៅឃុំ៕ ប្រែ​សម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9173953