ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ៤ ៣១៦ ៣០៥ ០០០រៀល ស្មើ ១៣,៩៩៩,៩៦៦.៧៩ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ ក្រសួងសុខាភិបាលគិតត្រឹមម៉ោង១៧ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
ក្រៅពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏នៅមានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៤ ៦៨០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៦ ៧៦៧ ៣៦៧ ០០០រៀល ឬប្រហាក់ប្រហែល ជាង៩លានដុល្លារសហរដ្ឋអាមេរិក ដោយគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ទឹកប្រាក់ដែលបានជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០រួមមានពីរប្រភព ទី១ ការឧបត្ថម្ភពីសប្បុរសជននានា សរុបចំនួនជាង៩លានដុល្លារសហរដ្ឋអាមេរិក។ ទី២ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈបរិច្ចាគប្រាក់បៀរវត្ស ចំនួន១៣,៩៩៩,៩៦៦.៧៩ដុល្លារសហរដ្ឋអាមេរិក៕ ដោយ៖ ប៊ុនធឿន