Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមប្រុងប្រយត្ន័ ទម្លាប់ទាំងនេះហើយធ្វើអោយអ្នកកើតជំងឺមហារីក

យោងទៅតាមសកលវិទ្យាល័យវេជ្ជសាស្រ្ត Harvard medical school បានរកឃើញថា 40% នៃជំងឺមហារីក និង 50% នៃការស្លាប់របស់មហារីក គឺបណ្តាលមកពីទម្លាប់អាក្រក់។

ខាងក្រោមនេះជាទម្លាប់មួយចំនួនដែលអាចបង្កមហារីកបាន៖

1.ផឹកស្រាជាប្រចាំ៖ ផឹកស្រាក្នុងបរិមាណសមស្របមិនប៉ះពាល់អ្វីទេ។ តែបើផឹកក្នុងកំរិតលើសលុប និងញឹកញាប់អាចបង្កអោយមានមហារីកច្រើនប្រភេទ៖ មហារីកថ្លើម ពោះវៀនធំ ដោះ មហារីកបំពង់អាហារ និង មាត់ជាដើម។ 

2.ស្រ្តេសជាប្រចាំ៖ ស្ត្រេសញឹកញាប់ពេកអាចបង្កអោយមានការកើនឡើងនៅចង្វាក់បេះដូង និងធ្វើអោយការដកដង្ហើមលឿនជាងមនុស្សធម្មតា។ នេះជាកត្តាប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពន្ធ័ដង្ហើម។

3. គេងមិនគ្រប់គ្រាន់៖គេងពី ៧ទៅ៩ម៉ោងក្នុងមួយថ្ងៃគឺល្អគ្រប់គ្រាន់សំរាប់សុខភាព។ ការគេងមិនគ្រប់គ្រាន់អាចធ្វើអោយមានការប្រឈមនឹងមហារីកដោះលើស្រ្តី។

4. ជក់បារី ៖ មហារីកសួតជាផលវិបាកធ្ងន់ធ្ងរ ក្នុងចំណោមផលវិបាកជាច្រើននៃការជក់បារី។ 

from: https://tnaot.com/km/m/detail/article/9173702