Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងពិភពលោកធ្លាក់ចុះម្តងទៀត ក្រោយការស្ទុះងើប

តម្លៃប្រេង​សកលបានធ្លាក់ថ្លៃម្តងទៀត ​កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីស្ទុះងើប​​​បានបន្តិច​ កាលពីសប្តាហ៍មុន ។ ការធ្លាក់ថ្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ឃ្លាំង​ស្តុក​ប្រេង​ទាំងឡាយ ​នៅលើពិភពលោក​​បាននិងកំពុងពេញប្រៀប និងភ័យខ្លាច​អំពី​ការឆ្លងរាតត្បាត នៃវីរុស​កូវីដ​១៩ ទើបនាំឲ្យបន្ត​ធ្លាក់ចុះ​ការបញ្ជាទិញ ។ 

តម្លៃប្រេងប្រភេទ WTI (West Texas Intermediate) សម្រាប់ខែមិថុនា បានធ្លាក់ចុះជិត​២៥ភាគរយ មកនៅត្រឹម​ ១២ ដុល្លារ និង​៧៨សេន ក្នុងមួយបារ៉ែល ក្រោយពីពេលមុននេះ ការជួញដូរ​បានធ្លាក់ទាប​ត្រឹម​១១ដុល្លារ និង៨៨សេន ។ នេះបើតាមការផ្សាយ​របស់ប្រភព​ Arirang ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។​

ប្រភពបន្តថា ចំណែកប្រេងឆៅប្រភេទ​ Brent គោលអន្តរជាតិ បានធ្លាក់ថ្លៃចំនួន​៧ភាគរយ នៅ​ត្រឹម ១៩ដុល្លារ និង៩១សេន​ប៉ុណ្ណោះ ។ 

ក្រុមហ៊ុន Pundits បានបញ្ជាក់ពីទីផ្សារ​ថា បញ្ហាស្តុកទុក​ប្រេងនៅតែ​មាន ហើយកំពុង​ស្ថិតនៅលើចំណុច​​ដែលនឹងកើនឡើងដល់កំពូល ​នៅក្នុងសប្តាហ៍​ខាងមុខនេះថែមទៀតផង។ 

អង្គការផលិតប្រេង OPEC និងប្រទេសសម្ពន្ធមិត្តផលិតប្រេង​ បានព្រមព្រៀង​កាត់បន្ថយ​ផលិតកម្ម​​ ៩,៧ លានបារ៉ែល​ក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើម ​នៅខែខាងមុខនេះ ។ ប៉ុន្តែ​​ជំនាញភាគច្រើនគិតខ្លាចថា កាត់បន្ថយផលិតកម្មចំនួន​ប៉ុណ្ណេះ ​មិនសមល្មម​ជាមួយនឹងការ​ធ្លាក់ចុះបញ្ជាទិញ​យ៉ាងច្រើនសន្ធឹកនោះទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9173352