មន្ត្រីសុខាភិបាលម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ទីក្រុង Wuhan ប្រទេសចិនដែលជាកន្លែងចាប់ផ្តើមចម្លងវីរុសកូរ៉ូណាដំបូងគេ និងចម្លងទៅពាសពេញពិភពលោក ពេលនេះគ្មានអ្នកជំងឺណាម្នាក់នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទៀតនោះឡើយ។
រូបតំណាង
យោងតាមប្រភព Reuters បានឱ្យដឹងថា មេរោគនេះត្រូវបានគេសន្មតថាមានដើមកំណើតនៅផ្សារ wet market មួយនៅ Wuhan ហើយមានមុខសញ្ញាជាលើកដំបូងនៅក្នុងខែធ្នូមុនពេលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ មនុស្សប្រមាណ ២.៨៣ លាននាក់ត្រូវបានរាយការណ៍ថាបានឆ្លងមេរោគទូទាំងពិភពលោកហើយមានមនុស្សប្រមាណជា ១៩៧៨ ៨៧២នាក់បានស្លាប់។ អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិលោក Mi Feng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ព័ត៌មានចុងក្រោយគឺនៅត្រឹមថ្ងៃទី២៦ ខែមេសា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅ Wuhan គឺមិនមានទៀតនោះឡើយ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ Wuhan និងបុគ្គលិកពេទ្យមកពីទូទាំងប្រទេស»។ ទីក្រុង Wuhan បានរាយការណ៍ថាមានករណីអ្នកឆ្លងវីរុស ចំនួន៤៦ ៤៥២ ករណីស្មើនឹង ៥៦% នៃចំនួនអ្នកឆ្លងសរុបក្នុងប្រទេសចិន។រីឯចំនួនអ្នកស្លាប់មានចំនួន ៣៨៦៩នាក់ឬ ៨៤% នៃចំនួនអ្នកស្លាប់ដោយសារវីរុសនេះក្នុងប្រទេសចិនសរុប។ ទីក្រុង Wuhan និងខេត្ត Hubei ត្រូវបានបិទទ្វារនៅជិតចុងខែមករាដោយផ្លូវថ្នល់និងរថភ្លើងត្រូវបានបិទ យន្ដហោះក៏ត្រូវបានលុបចោលជើងហោះហើរទាំងអស់ ហើយប្រជាជនមិនអាចធ្វើដំណើរដោយសេរីអស់រយៈពេលជាងពីរខែ។ បច្ចុប្បន្នទីក្រុងកំពុងធ្វើតេស្តប្រជាជនជាប្រចាំទោះបីជាបន្ធូរបន្ថយការរឹតបន្តឹងក៏ដោយ។
រូបតំណាង
ចាប់តាំងពីពេលនោះមក ប្រទេសចិនបានងាកមកផ្តោតអារម្មណ៍ទៅលើខេត្តព្រំដែន Heilongjiang ជាងគេដោយសារមានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាងគេ ហើយភាគច្រើនសម្បូរជនជាតិរុស្ស៊ីរស់នៅទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD