Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង់គ្លេសជិតឆ្លងផុតដំណាក់កាលទីមួយ នៃសង្គ្រាមប្រឆាំងកូវីដ១៩ ដោយជោគជ័យ

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នៅក្នុងថ្ងៃធ្វើការដំបូងរបស់លោក បន្ទាប់​ពីបានជាសះស្បើយពីជំងឺ COVID-19 បានអំពាវនាវឱ្យប្រជាជនបន្តអនុវត្តគម្លាតពី​​សង្គម។ លោកចនសុន បានប្រកាសថា អង់គ្លេសជិតឆ្លងផុតដំណាក់កាលដំបូងហើយ។

នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា“ ខ្ញុំសូមស្នើឱ្យអ្នករាល់គ្នាអត់ធ្មត់ ពីព្រោះខ្ញុំជឿជាក់ថា យើងជិតបញ្ចប់ដំណាក់កាលទី១ នៃសង្គ្រាមនេះហើយ បើទោះបីយើងបាតបង់ជាច្រើន តែយើងនឹងទទួលជោគជ័យ” ។

ទោះជាយ៉ាងនេះក្តីលោកបានព្រមានថាជំងឺជងឺកូវីដ១៩ អាចរាលដាលម្តងទៀត។ ដូច្នេះចក្រភពអង់គ្លេសមិនត្រូវបានអនុញ្ញាតឱ្យបាត់បង់ការគ្រប់គ្រង នៅពេលនេះទេ ដើម្បីកុំរងគ្រោះមហន្តរាយ នាពេលក្រោយ។

លោក Chris Whitty ទីប្រឹក្សាសុខាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា សង្គ្រាម នៅតែអូសបន្លាយរយៈពេលយូទៀត បើទោះបីដំណាក់ អាក្រក់បំផុតបានឆ្លងផុត។ 

នៅថ្ងៃទី​២៧ ខែមេសា ជាថ្ងៃដែលលោកមកគ្រប់គ្រងស្ថានភាព​ដឹកនាំអង់គ្លេស​ក្នុងសង្គ្រាម​ប្រឆាំងកូវីដ១៩ ដោយលោកបញ្ជាក់ថា ​ពិតជារឿងដ៏គ្រោះថ្នាក់ អាចនឹងផ្ទុះ​កូវីដ១៩ជាថ្មី ហើយ កាន់តែសហាវជាងមុនទៀត។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់នៅ Downing ​នោះ លោក Johnson ​បានប្រៀបធៀបកូវីដ១៩ ជាជនល្មើសតាមផ្លូវថ្នល់ ជាឃាតកអរូប​ ដែលពលរដ្ឋនៅក្នុង​ប្រទេសនេះ ត្រូវធ្វើសង្គ្រាមប្រឆាំងនឹងវា​។

លោក ក៏បានយលពីអារម្មណ៍របស់បណ្តាក្រុមហ៊ុន ដែលរងការខាតបង់ ដោយ​សារ​តែបិទ​ប្រទេសនោះ​ ប៉ុន្តែយើងមិនអាចធ្វើអ្វីលើសពីនេះទៀតឡើយ ដើម្បីការពារអាយុជីវិត​របស់​ពលរដ្ឋ​។ លោកក៏បានសន្យាថា នឹងខិតខំទប់ស្កាត់ការឆ្លងរាលដាល ដើម្បីបើកទ្វារ ដំណើរការ​សេដ្ឋកិច្ចឡើងវិញ៕ ប្រែសម្រយលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9172962