អាចម៍ផ្កាយដែលជាប្រភេទអាប៉ូឡូ ត្រូវគេជឿថា ជាអាចម៍ផ្កាយដែលឈ្លានពានប្រកបដោយគ្រោះថ្នាក់បំផុត នៅពេលវាបានប្រសព្វជាមួយគន្លងភព្វផែនដីរបស់យើង ជាមួយគន្លងរបស់ពួកវាហើយនោះ ។ ប្រព័ន្ធតាមដានរបស់អង្គការណាសា បាននិងកំពុងត្រួតពិនិត្យយ៉ាងជាក់លាក់ទៅលើចលនារបស់អាចម៍ផ្កាយទាំងនោះ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន sputniks ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវត្ថុជិតផែនដីរបស់អង្គការណាសាបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា អាចម៍ផ្កាយទំហំជិត៥០០ម៉ែត្រ បាននិងកំពុងឆ្ពោះមកកាន់ភពផែនដីរបស់យើង ហើយថា អាចម៍ផ្កាយប្រហែលជាប៉ះទង្គិចជាមួយភពផែនដីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។
អាចម៍ផ្កាយនេះត្រូវបានដាក់ឈ្មោះហៅថា 2009 XO ឬ 438908 ។ តាមការវិនិច្ឆ័យរបស់ភ្នាក់ងារអង្គការណាសាតាមរយៈពន្លឺឆ្លុះបញ្ចាំងពីអាចម៍ផ្កាយនោះថា អង្គត់ផ្ចិតរបស់វាមិនលើសពី២១០ម៉ែត្រនោះទេ ។
ប្រភពបន្តថា អាចម៍ផ្កាយ 2009 XO នេះត្រូវបានសន្មតថា ជាអាចម៍ផ្កាយមួយដែលមានសក្តានុពលបង្កគ្រោះថ្នាក់ ។ អង្គការណាសាបានកំណត់ថា វាជាកម្រិតអាចម៍ផ្កាយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់អាប៉ូឡូ ។ មានន័យថា គន្លងគោចររបស់អាចម៍ផ្កាយនេះ ឆ្លងកាត់គន្លងគោចររបស់ភព្វផែនដីយើង ។
អាចម៍ផ្កាយនេះរំកិលខ្លួនក្នុងល្បឿន ១២,៧ គីឡូម៉ែត្រក្នុងមួយវិនាទី នៅពេលដែលនាឡិកាដើរដល់ពាក់កណ្តាលយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។ គេមិនបានរំពឹងថា អាចម៍ផ្កាយនេះ អាចចូលជិតឯកតាតារាសាស្ត្រ 0.02268 ឬចម្ងាយ 3,393,570 គីឡូម៉ែត្រ ដល់ភពផែនដី នៅក្នុងអំឡុងថ្ងៃនោះឡើយ ។ ប៉ុន្តែវា ត្រូវបានចាត់ទុកដោយអង្គការណាសាថា ជាការចូលមក «ជិត» និង «អាច»បង្កគ្រោះថ្នាក់បាន ។
ប្រភពអះអាងថា អាចម៍ផ្កាយនេះ ធ្វើគន្លងគោចរជុំវិញព្រះអាទិត្យរាល់៩២៦ថ្ងៃម្តង ។ ប៉ុន្តែវាស្ថិតនៅចម្ងាយប្រហែល 127.5 លានគីឡូម៉ែត្រឯណោះ ។
អាចម៍ផ្កាយអាប៉ូឡូ ជាធម្មតាចំណាយអាយុកាលរបស់ពួកគេនៅខាងក្រៅគន្លងគោចរភពផែនដីរបស់យើង, ផ្ទុយពីអាចម៍ផ្កាយ Aten ហើយក្នុងចំណោមអាចម៍ផ្កាយនេះខ្លះ ត្រូវអង្គការណាសាតាមដានឃ្លាំងមើលយយ៉ាងយកចិត្តទុកដាក់ ដោយសារតែវាអាចមានសក្តានុពល និងបង្កគ្រោះថ្នាក់ បង្កការខូចខាតក្នុងតំបន់ធ្ងន់ធ្ងរ បើសិនមានការប៉ះទង្គិច ៕ ប្រែសម្រួលដោយ៖ thach yat