ទីន្នន័យរបស់ Johns Hopkins University នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានធ្វើបច្ចុប្បន្នភាពថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោកបានកើនឡើង ជាង ៣ ០០២ ៣០៣ នាក់ហើយ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកផ្ទុកវីរុសសរុប មានអ្នកជំងឺ ២០៨ ១៣១ នាក់ នៅទូទាំងពិភពលោកបានបាត់បង់ជីវិត ។
ស្ថិតិដដែលរបស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា អ្នកជំងឺដែលជាសះស្បើយ មានសរុប ៨៧៨ ៨១៣ នាក់ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានកត់ត្រាថា មានអ្នកជំងឺកូវីដ១៩នេះច្រើនជាងគេបំផុត គឺ ៩៧២ ៩៦៩ នាក់ ។ បន្ទាប់មកគឺអេស្ប៉ាញ ឆ្លងសរុប ២២៩ ៤២២ នាក់ និងអ៊ីតាលី ឆ្លងសរុប ១៩៩៤១៤នាក់ ៕ ប្រែសម្រួលដោយ៖ thach yat