Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខូចរថយន្តចំទ្រូងផ្លូវ បណ្តាលឱ្យមានរថយន្តមកពីក្រោយបុកខូចខាតយ៉ាងដំណំ

កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តបែកដឹកដី និងរថយន្ត Prius នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-0322 ខូចនៅចំទ្រូងផ្លូវនៃកន្លែងកើតហេតុ លុះស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងបើកវ៉ាឆ្វេង ក៏ជ្រុលទៅបុករថយន្ត Prius នោះតែម្តង តែមិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានកំណត់ហេតុបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9172365