Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លិចទូកប្រភេទជ្រមុជទឹកមួយគ្រឿង តែសំណាងល្អមិនមានអ្នកបាត់ខ្លួន

កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីទូកប្រភេទមុជរកខ្យងមួយគ្រឿង បានលិចក្នុងសមុទ្រ នៅម្តុំខាងមុខឆ្នេរសារ៉ាសាន់បេ ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ទូកដែលលិចនេះជាប្រភេទទូកជ្រមុជទឹកមួយគ្រឿងពីរជាន់ មានអ្នកនៅលើទូក ០២នាក់ ប្តី-ប្រពន្ធបានបើកចេញពីចំណុចភូមិសុខសាន្ត ឆ្ពោះទៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) លុះមកដល់ចំណុចមុខ ឌឺ កៀល រីហ្សេត ចម្ងាយពីដីគោកប្រហែលជាង ០១គីឡូម៉ែត្រ ​ចំពេលមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឱ្យលិចទូកតែម្តង។

ជនរងគ្រោះជាប្តី-ប្រពន្ធមានឈ្មោះ AIN GRANG FLEMING ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិអូស្ត្រាលី និងឈ្មោះ ស៊ី វន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9172301