Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិថៃនៅប្រទេសជប៉ុនត្រូវបានណែនាំឱ្យចុះឈ្មោះដើម្បីវិលត្រឡប់មកស្រុកកំណើតវិញ

ពលរដ្ឋថៃនៅក្នុងប្រទេសជប៉ុនដែលមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញត្រូវបានគេណែនាំឱ្យចុះឈ្មោះតាមរយៈគេហទំព័ររបស់ស្ថានទូតថៃប្រសិនបើពួកគេចង់បានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចំនួនពីរនៅក្នុងខែឧសភា។

ស្ថានទូតថៃនៅទីក្រុងតូក្យូបានប្រកាសសេចក្តីជូនដំណឹងនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះបន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានពង្រីកការហាមឃាត់ការហោះហើរទៅកាន់ប្រទេសថៃរហូតដល់ចុងខែឧសភា។ ស្ថានទូតបានរៀបចំការហោះហើរចំនួន ២លើក ជាពិសេជើងហោះហើរ ANA / JAL នៅថ្ងៃទី៩ ខែឧសភាដែលមាន ២០០ កៅអី និងជើងហោះហើរ TG នៅថ្ងៃទី១០ ខែឧសភាដោយមានតែ ១០ កៅអីប៉ុណ្ណោះ។ ស្ថានទូតក៏បានណែនាំដល់ប្រជាជនថៃថា មេត្តាកុំទាន់វិលត្រឡប់ទៅប្រទេសកំណើតវិញដោយពន្យារពេលផែនការធ្វើដំណើរមួយរយៈសិន។ ស្ថានទូតថៃបានបន្តថានឹងចេញសេចក្តីជូនដំណឹងថ្មីនៅពេលការហោះហើរធ្វើមាតុភូមិនិវត្តន៍ផ្សេងទៀតត្រូវបានយល់ព្រមដោយ CAAT ។

រូបតំណាង

រដ្ឋាភិបាលថៃបានដាក់កម្រិតលើការមកដល់របស់អ្នកធ្វើមាតុភូមិនិវត្តន៍មកក្នុងប្រទេសថៃត្រឹមតែ ២០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ទីតាំងសម្រាប់ដាក់មនុស្សឱ្យនៅដាច់ដោយឡែក ព្រោះរាល់ការមកដល់ ប្រជាជននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។ជនជាតិថៃ ៣៥នាក់នៅប្រទេសជប៉ុន នឹងត្រឡប់មក​ប្រទេសថៃវិញ​នៅថ្ងៃនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9172067