មន្ត្រីសុខាភិបាលលោក Noor Hisham Abdullah បាននិយាយថាប្រទេសម៉ាឡេស៊ីកំពុងតែមានចំនួនអ្នកជាសះស្បើយពីវីរុសកូរ៉ូណាកាន់តែច្រើនឡើង។
ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងវីរុសកូរ៉ូណា ៤០ករណីថ្មីកាលពីថ្ងៃច័ន្ទដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៥៨២០ករណី ហើយនេះជាតួលេខដែលបង្ហាញថា ចំនួនអ្នកឆ្លងកើនឡើងប្រចាំថ្ងៃតិចបំផុតចាប់តាំងពីថ្ងៃទី១២ ខែមីនា។ លោកបានមានប្រសាសន៍នៅក្នុងសន្និសីទខ្លីមួយនៅទីក្រុងKuala Lumpur ថា«នេះមិនមែនមានន័យថាវីរុសកូរ៉ូណាត្រូវបានដោះស្រាយចប់ទាំងស្រុងនោះទេ ដោយសារយើងនៅតែមិនទាន់មានវ៉ាក់សាំងសម្រាប់បង្ការ ប៉ុន្តែវាកំពុងបង្ហាញថាយុទ្ធសាស្ត្ររបស់យើងកំពុងដំណើរការហើយ»។
រូបតំណាង
ប្រទេសម៉ាឡេស៊ីបានពង្រឹងការរឹតបន្តឹងចលនារបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភាខណៈពេលដែលការធ្វើដំណើរត្រូវមានការកំណត់ជាក់លាក់ក្នុងបុណ្យរ៉ាម៉ាឌនរបស់មូស្លីម។ រដ្ឋាភិបាលបានមានប្រសាសន៍ថា ប្រទេសអាចនឹងអនុញ្ញាតឱ្យវិស័យអាជីវកម្មបើកទ្វារឡើងវិញប្រសិនបើចំនួនករណីថ្មីនៅតែបន្តធ្លាក់ចុះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post