បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ “គិ.មធ្យម កង ពិសិដ្ឋ” កាលពីវេលាម៉ោង ១៩និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា មុនការស្លាប់របស់ជនរងគ្រោះ រូបគេគ្រាន់តែមានអាការរមាស់ជើង និងហើមជើង ក៏បានឱ្យគ្រូពេទ្យផ្សំថ្នាំ លុះបន្ទាប់ពីលេបថ្នាំមិនបានប៉ុន្មានផងក៏ស្រាប់តែបែកពពុះមាត់ស្លាប់តែម្តង។
ជនរងគ្រោះមានឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ៕ ដោយ ៖ សុង យូ