Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arsenal អាចនឹងយកបាន Willian ដោយមិនចាំបាច់ចំណាយសូម្បីមួយរៀល

ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍មកថា កំពុងចាប់អារម្មណ៍នាំយកខ្សែបម្រើស្លាបស្តាំ Willian ពីក្លិបតោខៀវ Chelsea ដោយគ្មានតម្លៃខ្លួន នៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកទ្វារនាពេលខាងមុខ។

កីឡាករសញ្ជាតិប្រេស៊ីល វ័យ ៣១ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រាជាមួយ Chelsea នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំនេះហើយ ក្រោយចំណាយពេលអស់ ៦ឆ្នាំ ក្នុងការលេងនៅកីឡដ្ឋាន Stamford Bridge។ Willian ក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ទៅ ក្លិប Paris-Saint Germain, Spurs និង Liverpool ផងដែរ។

យ៉ាងណាមិញបើយោងតាមកាសែត The Sun បានចុះផ្សាយថា អ្នកចាត់ការទូទៅក្លិប Arsenal លោក Mikel Arteta កំពុងត្រៀមឆ្មក់យក Willian ឱ្យទៅលេងជាមួយមិត្តរួមក្រុមចាស់របស់គេ គឺកីឡាករ David Luiz ដោយគ្មានតម្លៃខ្លួនផ្ទេរចេញ។

ក្នុងអំឡុងពេលលេងនៅ Chelsea ខ្សែបម្រើស្លាបស្តាំ Willian ធ្លាប់ជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលរបស់ប្រទេស អង់គ្លេស នៃក្របខណ្ឌ Premier League ចំនួន ២រដូវកាល ព្រមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ៕   

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖The Sun

from: https://tnaot.com/km/m/detail/article/9171513