Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd ត្រៀមលក់កីឡាករពីរនាក់ចេញ ដើម្បីយកប្រាក់ទិញ Sancho ដែលមានតម្លៃថ្លៃខ្លាំង

ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងពិចារណាលក់កីឡាកររបស់ពួកគេចេញខ្លះនៅរដូវក្តៅនេះ ដើម្បីយកប្រាក់មកទិញខ្សែបម្រើប្រយុទ្ធ Jadon Sancho ពីក្លិប Borussia Dortmund ដែលមានតម្លៃខ្លួនជាង ១០០លានផោន។

ក្លិប Man Utd បច្ចប្បន្ន កំពុងស្ថិតក្រោមការដឹកនាំរបស់ លោក Solskjaer ជាគ្រូបង្វឹកបង្គោល។ គ្រូបង្វឹករូបនេះ ពិតជាមានការចាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសខាងលើខ្លាំងណាស់ បើទោះបីជាតម្លៃរបស់គេថ្លៃក៏ពិតមែន ហើយលោកថែមទាំងមានគម្រោងចង់លក់ កីឡាករ Paul Pogba និង Jesse Lingard ថែមទៀតផង។ នេះបើយោងតាមកាសែត The Sun បានចុះផ្សាយ។

Pogba កំពុងត្រូវបាន ក្លិបសេះបង្កង់ Juventus និង Real Madrid ចង់បាន។ កីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងមានតម្លៃខ្លួនខ្ពស់ ក្រោយក្លិបធំពីរនេះចង់បាន ស្របពេលដែល Man Utd កំពុងត្រូវការប្រាក់ជាបន្ទាន់បែបនេះ។

រីឯ Lingard ក៏មានក្លិបជាច្រើនចាប់អារម្មណ៍ផងដែរ ប៉ុន្តែតម្លៃខ្លួនវិញប្រហែលមិនច្រើននោះទេ ព្រោះសមត្ថភាពរបស់កីឡាករម្នាក់នេះមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The Sun

from: https://tnaot.com/km/m/detail/article/9171401