ជនជាតិថៃ ១៦៨នាក់ ភាគច្រើនជានិស្សិតដែលបានជាប់នៅប្រទេស New Zealand ក្នុងអំឡុងពេលនៃការបិទប្រទេសដោយសារការឆ្លងវីរុសកូរ៉ូណា នឹងត្រូវវិលត្រឡប់មកប្រទេសកំណើតវិញនៅយប់នេះ (ថ្ងៃទី២៧ ខែមេសា)។
ស្ថានទូតថៃប្រចាំនៅទីក្រុង Wellington បានបង្ហើបឱ្យដឹងថានិស្សិតចំនួន ៨៨ នាក់ដែលមានអាយុចន្លោះពី ១១ ដល់ ១៩ឆ្នាំនឹងវិលត្រឡប់មកប្រទេសថៃវិញតាមជើងហោះហើរដែលរៀបចំឡើងដោយ Thai Airways ។ ពួកគេនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Auckland នៅម៉ោង១ និង១០នាទីរសៀល ម៉ោងក្នុងស្រុកហើយនឹងមកដល់អាកាសយានដ្ឋាន Suvarnabhumi នៅម៉ោង៨ និង១៥នាទីល្ងាចនៅទីក្រុងបាងកក។ ស្ថានទូតនៅទីក្រុង Wellington ក៏បានរាយការណ៍ផងដែរថា ការធ្វើមាតុភូមិនិវត្តន៍គឺជាលទ្ធផលនៃការសម្របសម្រួលរវាងរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសទាំងពីររួមមាន វិស័យអាកាសចរណ៍ថៃ ក្រសួងអប់រំ ក្រសួងការបរទេស ក្រសួងអប់រំនៅNewZealand, ស្ថានទូត New Zealand ប្រចាំនៅប្រទេសថៃ និងសមាគមន៍ថៃនៅជុំវិញប្រទេស New Zealand។
រូបតំណាង
ស្ថានទូតថៃប្រចាំនៅទីក្រុង Wellington ក៏បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រដល់បេសកកម្មនេះដើម្បីជួយដល់ជនជាតិថៃមួយក្រុមនេះឱ្យបានវិលត្រឡប់មកប្រទេសថៃវិញដោយសុវត្ថិភាព។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD