Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេង សួរ៖មានរោងចក្រជាង១៣០ហើយបានព្យួរការងារ និងប៉ះពាល់កម្មករជិត១០ម៉ឺននាក់

ភ្នំពេញ៖ រោងចក្រ​ជាង ​១៣០ បានស្នើសុំ​ព្យួរការងារ ខណៈក​ម្មករនិយោជិត​នៅ​កម្ពុជាជិត ​១០​ម៉ឺន​នាក់រងផលប៉ះពាល់ អំឡុង​ជំងឺ​កូ​វីដ​១៩។ នេះបើយោងតាមលោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។​

ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករ នារសៀលថ្ងៃទី២៧ ខែមេសានេះ លោក ហេង សួរ បានឱ្យដឹងថា គិតមកត្រឹមត្រីមាសទី២នេះ មានរោងចក្រជាង ១៣០ហើយបានស្នើសុំព្យួរការងារ ដែលនាំឱ្យមានផលប៉ះពាល់កម្មករជិត ១០ម៉ឺននាក់។ លោកបន្តទៀតថា ខាង​ភាគី​រោងចក្រ​ចង់​បិទទ្វារ​រោងចក្រ​តែម្ដង ប៉ុន្តែ​ដោយសារ​មានការ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល ទើប​ថៅកែ​រោងចក្រ​សម្រេចចិត្ត ត្រឹម​ព្យួរការងារ​កម្មករ​សិន ដែល​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ខ្លះ​ដល់​ពួកគេ​។​

លោក ហេង សួរ ក៏លើកឡើងថា មិនមែន​តែ​កម្ពុជា​ទេ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពោលគឺ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ទាំងអស់​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ ត្រូវ​រក្សា​ការងារ​ឱ្យបាន​ល្អ ដើម្បី​បញ្ចៀស​ការបាត់បង់ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

សូមជម្រាបថា គិតមកត្រឹមពេលនេះ មានកម្មករ កម្មការិនី ប្រមាណជិត ៦ពាន់នាក់ បានទៅធ្វើពិនិត្យសុខភាព ក្រោយត្រឡប់ពីស្រុកកំណើត អំឡុងពិធីបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ ស្របពេលដែលរាជរដ្ឋាភិបាល បានចេញវិធានការផ្អាកពិធីចូលឆ្នាំ ដោយតម្រូវឱ្យធ្វើការងារជាធម្មតា ប៉ុន្តែនៅតែមានកម្មករប្រមាណជាង ១ម៉ឺននាក់ត្រឡប់ទៅស្រុកកំណើតវិញ។ លោក ហេង សួរ ក៏បានបញ្ជាក់ដែរថា កម្មករដែលមកពិនិត្យសុខភាពទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន ទើបអនុញ្ញាតឱ្យត្រឡប់ចូលធ្វើការជាធម្មតាវិញ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9171273