Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមប្រកាសឲ្យនិស្សិតកម្ពុជា ត្រៀមខ្លួនត្រឡប់ចូលរៀនវិញ ខណៈសាលាគ្រោងបើកដំណើរការឆាប់ៗនេះ

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសឱ្យសិស្ស និស្សិត និងសិក្ខាកាម មានបំណងត្រឡប់ទៅបន្តការសិក្សា នៅប្រទេសវៀតណាម ត្រូវបន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ ១៩ នៅទីកន្លែងដែលមានសុវត្ថិភាពមួយរយៈ និងធ្វើការទាក់ទងជាមួយសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សា ឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ពីនីតិវិធីនៃការបើកដំណើរការចូលសិក្សារៀនឡើងវិញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតវៀតណាម ក៏​បានបញ្ជាក់ពីភាពល្អប្រសើរទាក់ទងនិងស្ថានភាពកូវីដ ១៩ នៅប្រទេសខ្លួន​ផង​ដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ និងមានប្រសិទ្ធភាព ដោយគិតត្រឹមល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ នៅវៀតណាម មានចំនួន ២៦៨ករណី និង​ពុំរកឃើញមានករណីឆ្លងថ្មី ៨ ថ្ងៃជាប់ៗគ្នា ហើយក្នុងចំណោម​អ្នក​ឆ្លង​ មាន ២២៤នាក់ បានព្យាបាលជាសះស្បើយ និងនៅសល់អ្នកជំងឺ ៤៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះ រដ្ឋាភិបាលរៀតណាម បានសម្រេចបញ្ចប់វិធានការគម្លាតពីសង្គម (social-distancing) នៅថ្ងៃទី ២២ ខែមេសា ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច-សង្គម ចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗ។ ទោះបីជាយ៉ាងនេះក្តី សាលារៀនគ្រប់កម្រិតសិក្សា រួមទាំងសាកលវិទ្យាល័យនានា នឹងអាចចាប់បើកដំណើរការឡើងវិញ នាពេលខាងមុខនេះ៕ ដោយ៖ ឃួន​ លក្ខិណា

from: https://tnaot.com/km/m/detail/article/9171252