ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ ក្រោយពេលជិះម៉ូតូទៅបុកជាមួយ និងរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្លូវបេតុងទួលពង្រភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកសម្ភារ មួយគ្រឿងពណ៍ពាក់ស្លាកលេខ ភ្នំពេញ 2 T 0890 បើកបរពីទិសដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុគេឃើញមានម៉ូតូស្មាស់អត់ស្លាកលេខមួយគ្រឿងបោះពួយយ៉ាងលឿន ពីកើតទៅលិចបាន ជិះទៅបុករថយន្តចំពីមុខយ៉ាងពេញ ទំហឹងបណ្តាលអ្នកជិះម៉ូតូខាងលើដួលបោកក្បាលស្លាប់ភ្លាមៗ។
សពជនរងគ្រោះខាងលើមានឈ្មោះ ម៉ាន់ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅក្បែកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដង្កោបានសហការជាមួយនគរបាល ចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ ការតាមនិតិវិធី៕ ដោយ សួង សាម