ខែហូបបួស រ៉ាម៉ាដាន់ ចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា សម្រាប់សាសនិកអ៊ីស្លាម ប្រមាណ១,៧ពាន់លាននាក់ នៅលើពិភពលោក។ ប៉ុន្តែដោយសារការឆ្លងរាលដាល នៃកូវីដ១៩ បានធ្វើឲ្យប្រទេសជាច្រើន ហាមប្រាមពលរដ្ឋជួបជុំគ្នា និងផ្អាកសកម្មភាព នៃពិធីបុណ្យរ៉ាម៉ាដាន់ ជាទ្រង់ទ្រាយធំ។
នៅពេលនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅថ្ងៃទី២៧ ខែមេសា បានប្រកាសថា ប្រទេសនេះនឹងបើកទ្វារព្រះវិហារមួយចំនួន នៅក្នុងតំបន់ដែលមិនមានអ្នកឆ្លងកូវីដ១៩ប៉ុន្តែពលរដ្ឋត្រូវតែគោរពទៅតាមច្បាប់សុវត្ថិភាព នៅគម្លាតពីគ្នា ។
នៅលើគេហទំព័រប្រធានាធិបតី Rouhani បានប្រកាសថា អ៊ីរ៉ង់ ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតក្នុងតំបន់ជម្ឈិមបូព៌ា អ៊ីរ៉ង់នឹងបែងចែក ជា៣តំបន់ផ្សេងគ្នា គឺតំបន់ពណ៌ខៀវ បៃតង់ និងក្រហម ដោយផ្តោតទៅលើចំនួនអ្នកឆ្លង ។
ដូច្នេះតំបន់ពណ៌ខៀវ នឹងត្រូវបានបើកទ្វារព្រះវិហារ អនុញ្ញាតឲ្យពលរដ្ឋទៅចូលរួមពិធីបន់ស្រន់បាន ចាប់ពីថ្ងៃទី១ ខែឧសភា ប៉ុន្តែត្រូវគោរពច្បាប់ គម្លាតពីគ្នាឲ្យបានល្អបញ្ចៀសការឆ្លង។
តាមតួលេខរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩កើនឡើងដល់ទៅជាង ៩០ម៉ឺននាក់ និងស្លាប់ ជាង៥៧០០នាក់៕ប្រែសម្រួលដោយ៖ MEO