គណៈកម្មាធិការនៃជំងឺឆ្លងខេត្ត បានប្រកាសនៅថ្ងៃចន្ទនេះថា ខេត្តភូកេតមានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ ១៩ចំនួន ១ករណីទៀតហើយ។
រូបតំណាង
ចំនួនអ្នកឆ្លងវីរុស១ករណីថ្មីនេះ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងខេត្តកើនឡើងដល់ ២០៧ករណី។ អ្នកជំងឺត្រូវបានគេស្គាល់ថា ជាស្ត្រីចំណាស់អាយុ ៦៦ឆ្នាំរស់នៅតំបន់ Bang Thao ក្នុងឃុំ tambon Choeng Thale ស្រុក Thalang ។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺករណីទី ២០៤។
រូបតំណាង
គាត់មិនមានរោគសញ្ញានៃវីរុសកូវីដ១៩នោះទេ ប៉ុន្តែលទ្ធផលធ្វើតេស្តគឺវិជ្ជមានក្នុងអំឡុងពេលធ្វើយុទ្ធនាការដើម្បីរកករណីអ្នកផ្ទុកវីរុសថ្មីៗតាមរយៈការធ្វើតេស្តមនុស្សនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ក្នុងតំបន់នៅលើកោះដែលគេសន្មតថាអាចមានអ្នកឆ្លង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post