Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្ហិចល្ហៀងថា! Chelsea ចង់បន្តកុងត្រាជាមួយ Giroud មួយឆ្នាំទៀត

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud របស់ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា នឹងមិនចាកចេញទៅណានោះទេ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកទ្វារខាងមុខ។

Giroud ត្រូវបានផ្សាភ្ជាប់នឹងការផ្លាស់ប្តូរទៅចូលរួមជាមួយ ក្លិប Inter-Milan នៅរដូវកាលក្រោយ ស្របពេលដែលកុងត្រារបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះត្រូវអស់សុពលភាពជាមួយ Chelsea នៅបំណាច់ឆ្នាំនេះ។

យ៉ាងណាមិញបើយោងតាមគេហទំព័រ BBC បានឱ្យដឹងថា គ្រូបង្វឹកក្លិប Chelsea លោក Frank Lampard ដែលមានសញ្ជាតិអង់គ្លេស កំពុងតែត្រៀមផ្តល់កុងត្រារយៈពេលមួយឆ្នាំទៀត ទៅឱ្យ Giroud បន្ទាប់ពីពួកគេគ្មានសង្ឃឹមក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួច Lautaro Martinez ពីក្លិប Inter ស្របពេលដែលក្លិប Barcelona កំពុងតែនាំមុខគេក្នុងការប្រជែងយកកីឡាករជម្រើជាតិអាហ្សង់ទីនរូបនេះក្នុងតម្លៃខ្លួនផ្ទេរកប់ពពក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9170834