Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះមកមើលសកម្មភាព Chompoo Araya នៅផ្ទះអំឡុងពេលវីរុសកូដ១៩​វាយលុក

ដូចដែរប្រិយមិត្តធ្លាប់បានដឹងរួចមកហើយកំពូលតារាសម្តែងស្រី Chompoo Araya  ជាតារាមួយដួងចូលចិត្តតុបតែងខ្លួនប្លែកៗ មិនឲ្យច្រឡំជាមួយតារាផ្សេងឡើយ ហេតុនេះហើយបានជារូបនាងទទួលបានការគាំទ្រកាន់តែខ្លាំង។

ខណៈពេលដែលវីរុសកូវីដ១៩ កំពុងតែរាតត្បាតទូទាំងពិភពលោក ហើយតម្រូវឲ្យយើងគ្រប់គ្នាផ្អាកជួបជុំមួយរយៈ បើមិនចាំបាច់នោះទេ ត្រូវស្នាក់នៅតែក្នុងផ្ទះចៀសវាងការឆ្លងមេរោគដ៏កាចសាហាវ​។ ទន្ទឹមជាមួយគ្នានោះដែរ Chompoo Araya មានពេលវេលាគ្រប់គ្រាន់នៅជាមួយស្វាមីដែលជាមហាសេដ្ឋី និងកូនភ្លោះជាទីស្រលាញ់របស់នាងយ៉ាងមានក្តីសុខ។

ចាប់តាំងពី Chompoo Araya នៅផ្ទះជាមួយក្រុមគ្រួសារ នាងមើលថែទាំកូនៗបានយ៉ាងល្អ បញ្ចេញស្នាដៃធ្វើម្ហូបយ៉ាងទំនង ជាពិសេសនោះ  អ្វីដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ គេសង្កេតឃើញថា ទោះបីជានាងនៅផ្ទះក៏ដោយស្ទីលតុបតែងខ្លួន និងស្លៀកពាក់របស់នាងនៅតែស្រស់ស្អាតប្លែកៗ និងហាយសូជានិច្ច ​សាកសមជាកំពូលតារាស្រីលំដាប់ប្រទេសពិតមែន៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9170788