Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ អាមេរិកអនុញ្ញាតឲ្យអ៊ីស្រាអែល ដាក់បញ្ជូនតំបន់ជេរ៉ូសាឡឹម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Benjamin Netanyahu ថ្ងៃទី​២៧ ខែមេសា បានប្រកាសថា អាមេរិកបានយល់ព្រមឲ្យអ៊ីស្រាអែល ដាក់បញ្ចូលតំបន់ភាគខាងលិច ជេរ៉ូសាឡឹម ដែលអ៊ីស្រាអែលគ្រប់គ្រង ស្ថិតក្នុងដែនអធិបតេយ្យរបស់អ៊ីស្រាអែល។

តាមការលើកឡើងរបស់លោក Benjamin Netanyahu គម្រោងសន្តិភាពមជ្ឈិមបូព៌ា​ដែល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានប្រកាស កាលពីខែមករាកន្លងមក គឺជាការសន្យា ទទួលស្គាល់ដែនអធិបតេយ្យ របស់អ៊ីស្រាអែល ទៅលើតំបន់ជេរ៉ូសាឡឹម​ដែល​ប្រទេសនេះ​បានគ្រប់គ្រង។

កន្លងមក នៅក្នុងកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាលថ្មីអ៊ីស្រាអែល នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសន្យាថា នៅថ្ងៃទី​១ ខែកក្កដា គឺជាពេលវេលាប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សា ពីការពង្រីកដែនអធិបតេយ្យរបស់អ៊ីស្រាអែល នៅតំបន់ជេរ៉ូសាឡឹម និងតំបន់ដាច់ស្រយាល របស់ប្រទេសហ្ស៊កដានី។

មកទល់ពេលនេះ ភាគីប៉ាឡេស្ទីនមិនទាន់មានប្រតិកម្មអ្វីជុំវិញ​គម្រោងដាក់បញ្ចូល ក្នុងដែន​អធិបតេយ្យ​របស់អ៊ីស្រាអែលជាផ្លូវការនៅឡើយទេ​។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលហ្វីលីពីន បាន​ថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់អ៊ីស្រាអែល ពាក់ព័ន្ធ​ការគ្រប់គ្រងដោយខុស​ច្បាប់៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9170753